🎓កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់
📚គ្រឹះស្ថាន TVET របស់យើងមានច្រើនទូទាំងរាជធានីខេត្ត តស់! មកស្គាល់មុខជំនាញសំខាន់ៗ ទាំង៨ ដែលមាននៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)៖ • ការរចនាក្រាហ្វិកដោយកុំព្យូទ័រ • សេវាកម្មកុំព្យូទ័រ • ការដំឡើងខ្សែកាបទូរគមនាគមន៍ (ឌីធីវី អ៊ីនធឺណេត ខ្សែទូរស័ព្ទ) • ការដំឡើង និងថែទាំបណ្តាញអគ្គិសនី (ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី) • ការថែទាំ និងជួសជុលឧបករណ៍អេឡិចត្រូនិក • ការថែទាំ និងជួសជុលឧបករណ៍ស្វ័យប្រវត្តិកម្ម • ការជួសជុល និងថែទាំឧបករណ៍ថាមពលកកើតឡើងវិញ • ការថែទាំ និងជួសជុលឧបករណ៍មេកាត្រូនិក។

Mett Yeung Association
Phone: (+855) 012 345 678
កម្មវីធី TVET 1.5M គឺជាកម្មវិធីដែលមានគោលបំណងចម្បង ដើម្បីផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិត ដល់យុវជនមកពីគ្រួសារក្រីក្រនឹងគ្រួសារងាយរងហានិភ័យ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដើម្បីទទួលបានឱកាសការងារ ឬបង្កើតមុខរបរដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការមានគុណភាពនិងផលិតភាព ខ្ពស់សម្រាប់ផ្គត់ផ្គង់នឹងឆ្លើយតបបានតាមតម្រូវការទីផ្សារការងារប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។
ព័ត៌មានលម្អិត៖ ១២៩៧
#មិត្តយើង #TVET1_5M #ជំនាញវិជ្ជាជីវៈ #ឱកាសការងារ #បង្កើតមុខរបរ
