
សមាគមមិត្តយើង ជាអង្គភាពនីតិបុគ្គលមិនស្វែងរកប្រាក់ចំណេញជាលក្ខណៈឯកជន បង្កើតឡើងក្នុងគោលបំណងរឹតចំណង មិត្តភាព សាមគ្គីភាព ភក្ដីភាព និងកសាងបណ្ដាញគាំទ្ររវាងអ្នកប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន អ្នកជំនាញបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងក្នុង និងក្រៅប្រទេស ព្រមទាំងលើកកម្ពស់កម្រិតជីវភាពរស់នៅ ឱកាសការងារ និងអាជីវកម្មសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានា ដែលមានគោលបំណងប្រហាក់ប្រហែលគ្នាក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ ឱកាសការងារ និងអាជីវកម្ម។
ចងក្រងបណ្ដាញមិត្ត ប្រមូលសមាជិកជាធ្លុងមួយបង្កើតជាក្រុម interest group តាមចំណាប់អារម្មណ៍ទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អប្រសើរ ផ្តល់ការគាំទ្រ ចែករំលែកបទពិសោធន៍ ផ្ដល់ព័ត៌មានទីផ្សារការងារ ប្រឹក្សាយោបល់ និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញនានា។
ប្រមូលផ្តុំអ្នកប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន អ្នកជំនាញបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងក្នុង និងក្រៅប្រទេស
ផ្តល់ការគាំទ្រ ចែករំលែកបទពិសោធ ព័ត៌មានទីផ្សារការងារ ប្រឹក្សាយោបល់ និងផ្ដល់ការបណ្ដុះ-បណ្ដាលដល់សមាជិក
ស្វែងរកការគាំទ្រពីភាគីពាក់ព័ន្ធ និងចូលរួមក្នុងការកសាងបណ្ដាញគាំទ្រអាជីវកម្ម
ធ្វើជាតំណាង និងការពារផលប្រយោជន៍សមាជិកសមាគម។
សមាគមមិត្តយើងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគម វិទ្យាស្ថាន ក្រុមហ៊ុនឯកជន លើកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សរួមមាន៖










