Mett Yeung Association logo
ទំព័រដើម
មិត្តយើង
អំពីមិត្តយើង
រចនាសម្ព័ន្ធ
បណ្ដាញមិត្តយេីង
សកម្មភាព
ទាំងអស់
សកម្មភាពសង្គម
សក់ និងសម្រស់ដើម្បីមិត្តយើង
ជិះដើម្បីមិត្តយើង
សុខុមាលភាពមិត្តយើង
ការបណ្តុះបណ្តាល
បង្កើនជំនាញ
សិក្ខាសាលា
កិច្ចប្រជុំ
សកម្មភាពផ្សេងៗ
វីដេអូ
បណ្ដាញមិត្តយេីង
ទំនាក់ទំនង
Mett Yeung Association logo

យើងជាក្រុមអ្នកស្រឡាញ់សង្គមដែលផ្តោតលើការអប់រំ វប្បធម៌ និងការអភិវឌ្ឍន៍សហគមន៍ ប្តេជ្ញាកសាងសហគមន៍ឲ្យកាន់តែរឹងមាំជាមួយគ្នា។

តំណររហ័ស

  • ទំព័រដើម
  • មិត្តយើង
  • រចនាសម្ព័ន្ធ
  • វីដេអូ

ព្រឹត្តិការណ៍

  • ព័ត៌មានថ្មី
  • ព្រឹត្តិការណ៍

ព័ត៌មានទំនាក់ទំនង

015 220 320mettyeung@gmail.com
ផ្ទះលេខ ៣AF, ផ្លូវលេខ ៥៩៨, ភូមិទួលថ្ងាន់, សង្កាត់ទួលសង្កែទី២, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ

បេសកកម្ម

"

ចងក្រងបណ្ដាញមិត្ត ប្រមូលសមាជិកជាធ្លុងមួយបង្កើតជាក្រុម interest group តាមចំណាប់អារម្មណ៍ទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អប្រសើរ ផ្តល់ការគាំទ្រ ចែករំលែកបទពិសោធន៍ ផ្ដល់ព័ត៌មានទីផ្សារការងារ ប្រឹក្សាយោបល់ និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញនានា។

តាមដានយើងខ្ញុំ

© 2026 Mett Yeung Association. រក្សាសិទ្ធិគ្រប់យ៉ាង។

Banner 7
Banner 6
Banner 5
Banner 4
Banner 4
Banner 2
Banner 1
Banner 0

មិត្តភាព សាមគ្គីភាព ភក្តីភាព

ប្រវត្តិសមាគម

សមាគមមិត្តយើង (ស.ម.យ.) ជាសមាគមជាលក្ខណៈឯកជន ត្រូវបានចាប់បដិសន្ធិឡើងនៅ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រោមការផ្ដួចផ្ដើមឡើងពីសមាជិកស្ថាបនិកចំនួន ២៧រូប។ អង្គស្ថាបនិកចំនួន ២៧រូប បានរួមគ្នារៀបចំបង្កើត និងតាក់តែង លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ដោយផ្ដោតលើការលើកកម្ពស់កម្រិតជីវភាពរស់នៅ ចំណេះដឹង ឱកាសការងារ និងអាជីវកម្ម ដែលជាផលប្រយោជន៍ និងសុខុមាលភាពសង្គមកម្ពុជា រហូតដល់សមាគមបានទទួលការចុះបញ្ជីស្របច្បាប់ នៅក្រសួងមហាផ្ទៃ តាមរយៈប្រកាសលេខ ២៤៥ ប្រក ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ជា “អង្គភាពនីតិបុគ្គល” ។

ការចូលជាសមាជិកភាព ស.ម.យ.

អង្គការ សមាគម សហព័ន្ធនិងនីតិបុគ្គលដទៃទៀតដែលបានចុះបញ្ជីស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា និងដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងអ្នកប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន អ្នកជំនាញ បច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្មនិងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងក្នុង និងក្រៅប្រទេស ឬជារូបវន្តបុគ្គល ដែលមានអាយុ ចាប់ពី ១៨ឆ្នាំឡើង អាចស្នើសុំចូលជាសមាជិកសមាគម។ សមាជិកជានីតិបុគ្គល ឬរូបវន្តបុគ្គលអាចចូលជាសមាជិក សមាគមមិត្តយើងដោយការដាក់ពាក្យស្នើសុំចូលជាសមាជិក និងត្រូវបានទទួលស្គាល់ជាសមាជិករបស់សមាគមតាមរយៈ ការសម្រេច និងឯកភាពរបស់ប្រធានគណៈកម្មការប្រតិបត្តិ។ សមាសភាពសមាជិកកិត្តិយសនឹងត្រូវបានផ្ដល់ជូនដោយការអនុម័តរបស់ក្រុមប្រឹក្សាភិបាល តាមសំណើរបស់ប្រធានគណៈកម្មការប្រតិបត្តិ។

សមាជិកភាព

សមាជិកភាព របស់ ស.ម.យ រួមមាន៖

ជ្រើសរើសប្រភេទសមាជិកភាពដែលសមស្របនឹងតួនាទី និងការចូលរួមរបស់អ្នកជាមួយ ស.ម.យ.

សមាជិកស្ថាបនិក

គឺជាសមាជិកសកម្មដែលបានផ្ដួចផ្ដើមបង្កើត ស.ម.យ.

សមាជិកកិត្តិយស

គឺជាសមាជិកដែលបានជួយជ្រោមជ្រែងសកម្មភាពរបស់ ស.ម.យ.

សមាជិកសកម្ម

គឺជាសមាជិកដែលចូលរួមបម្រើសកម្មភាពយ៉ាងសកម្មសម្រាប់ ស.ម.យ.

សមាជិកគាំទ្រ

គឺជាសមាជិកដែលមិនស្ថិតនៅក្នុងប្រភេទសមាជិកភាពទាំងបីខាងលើនិងមានឈ្មោះនៅក្នុងបញ្ជីទំនាក់ទំនងរបស់សមាគម និងគាំទ្ររាល់សកម្មភាពរបស់សមាគម។

សមិទ្ធិផលរបស់សមាគម

តាមរយៈសកម្មភាពទាំងឡាយ សមាគមមិត្តយើង បានផ្តល់ការគាំពារ និងលើកកម្ពស់កម្រិតជីវភាពរស់នៅ ឱកាសការងារ-អាជីវកម្មរបស់អ្នកប្រកបការងារ និងមុខរបររកចំណូលផ្ទាល់ខ្លួន អ្នកជំនាញបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងក្នុង និងក្រៅប្រទេស។

15

វគ្គបណ្តុះបណ្តាលបង្កើនជំនាញ

70

សកម្មភាពសប្បុរសធម៌

5

ការបណ្តុះបណ្តាល (ECI)

20,000+

អ្នកចូលរួមសរុប

ទំនុកចិត្ត និងភាពជឿជាក់

ទទួលស្គាល់ស្របច្បាប់ និងផ្តោតលើសហគមន៍

ស.ម.យ. ត្រូវបានកសាងឡើងលើការទទួលស្គាល់តាមច្បាប់ រចនាសម្ព័ន្ធអភិបាលកិច្ចច្បាស់លាស់ និងការប្តេជ្ញាបម្រើសមាជិកដោយមិនពាក់ព័ន្ធនឹងនយោបាយ ឬផលចំណេញឯកជន។

2026

ការទទួលស្គាល់ផ្លូវការ

បានទទួលស្គាល់ដោយក្រសួងមហាផ្ទៃកម្ពុជា ក្នុងឆ្នាំ ២០២៦។

17

សមាជិកក្រុមប្រឹក្សាភិបាល

ដឹកនាំដោយក្រុមប្រឹក្សាភិបាលចំនួន ១៧ រូប។

3

ស្ថាប័នស្ថាបនិក

មានមូលដ្ឋានស្ថាបនិកពីស្ថាប័ន និងអ្នកជំនាញ។

100%

អព្យាក្រឹត មិនរកប្រាក់ចំណេញ

ដំណើរការដោយឯករាជ្យ និងបម្រើសមាជិកដោយគ្មានការរើសអើង។

មិត្តភាព សាមគ្គីភាព ភក្តីភាព

ដោយប្រមើឃើញអំពីសារៈសំខាន់នៃការគាំពារ និងលើកកម្ពស់កម្រិតជីវភាពរស់នៅ ឱកាសការងារ និងអាជីវកម្មរបស់អ្នកប្រកមការងារ និងមុខរបររកចំណូលផ្ទាល់ខ្លួន អ្នកជំនាញបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងក្នុង និងក្រៅប្រទេស សមាគមមិត្តយើង ត្រូវបានបង្កើតឡើងដោយពហុគំនិតរួមគ្នារបស់យុវជនមួយក្រុមក្រោមអភិក្រម "មិត្តភាព សាមគ្គីភាព ភក្តីភាព"

ការពង្រឹងមិត្តភាព និងសាមគ្គីភាព

ការពង្រឹងមិត្តភាព និងសាមគ្គីភាព

នីតិបុគ្គលឯកជនមិនស្វែងរកប្រាក់ចំណេញ ដែលផ្តោតលើការពង្រឹងចំណង សាមគ្គីភាព និងបណ្តាញគាំទ្រក្នុងចំណោមកម្មករ និងធុរកិច្ច។

ស្វែងយល់បន្ថែម
ការគាំទ្រសម្រាប់កម្មករ និងធុរកិច្ច

ការគាំទ្រសម្រាប់កម្មករ និងធុរកិច្ច

ជាវេទិកាដើម្បីលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការផ្តល់ការបណ្តុះបណ្តាល ឱកាសការងារ និងការពង្រីកបណ្តាញធុរកិច្ច។

ស្វែងយល់បន្ថែម
គុណតម្លៃស្នូល៖ មិត្តភាព សាមគ្គីភាព និងភក្តីភាព

គុណតម្លៃស្នូល៖ មិត្តភាព សាមគ្គីភាព និងភក្តីភាព

គោលការណ៍ណែនាំរបស់សមាគមដែលផ្តល់ក្តីសង្ឃឹម និងទិសដៅសម្រាប់សមាជិកដើម្បីសម្រេចបាននូវគោលដៅរួមប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ស្វែងយល់បន្ថែម

អ្វីដែល ស.ម.យ. ផ្តល់ជូន

ការគាំទ្រជាក់ស្តែងសម្រាប់អាជីព ការងារ និងអាជីវកម្ម

ស.ម.យ. ផ្តល់ឱ្យសមាជិកនូវចំណេះដឹងមានប្រយោជន៍ បណ្តាញវិជ្ជាជីវៈ និងការគាំទ្រដែលអាចជួយលើកកម្ពស់ឱកាសការងារ និងអាជីវកម្ម។

ការបណ្តុះបណ្តាល

កម្មវិធីបង្កើនសមត្ថភាព ដើម្បីពង្រឹងជំនាញអនុវត្ត និងវិជ្ជាជីវៈ។

ព័ត៌មានទីផ្សារ

ព័ត៌មានទីផ្សារការងារ អាជីព និងឱកាសអាជីវកម្មដែលមានប្រយោជន៍។

ការប្រឹក្សា

ការណែនាំសម្រាប់សមាជិកដែលជួបបញ្ហាក្នុងអាជីព ការងារ ឬអាជីវកម្ម។

បណ្តាញទំនាក់ទំនង

សហគមន៍គាំទ្រសម្រាប់ចែករំលែកបទពិសោធន៍ និងបង្កើតទំនាក់ទំនង។

ការតំណាង និងការពារ

តំណាង និងការពារសិទ្ធិ និងផលប្រយោជន៍របស់សមាជិក។

អត្ថប្រយោជន៍នៃការចូលជាសមាជិក

  • ទទួលបានការប្រឹក្សាយោបល់ និងចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដូចជា ច្បាប់ការងារ ច្បាប់សហជីព និងចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ដុ
  • ប្រមូលផ្តុំបណ្ដាញមិត្តដែលមានទំនាក់ទំនងល្អ និងមានវិសាលភាពតម្លៃពលកម្ម ដើម្បីតំណាងសម្លេងតែមួយក្នុងការពិភាក្សាបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ
  • បង្កើនឱកាសអាជីវកម្ម ពង្រីកបណ្ដាញទំនាក់ទំនង និងបង្កើតទំនាក់ទំនងថ្មីៗសម្រាប់ការអភិវឌ្ឍន៍រួម
ក្លាយជាសមាជិកមិត្តយើងមើលសកម្មភាពរបស់យើង